• 12月23日 星期一

广东粤剧院(汉语、柬埔寨语)


广东粤剧院(汉语、柬埔寨语)

翻译制作:国家艺术基金“面向东盟国家粤剧多语种传播平台建设”项目组

中文Chinese

广东粤剧院。广东粤剧院于1958年由原广东粤剧团、广州市粤剧团以及珠江、永光明、新世界、东方红、太阳升、南方、冠南华等几个粤剧团合并组成。首任院长为著名粤剧艺术大师马师曾,副院长罗品超,艺术总指导白驹荣。1. Guangdong Cantonese Opera Theater (广东粤剧院). Guangdong Cantonese Opera Theater was formed in 1958 by the amalgamation of the original Guangdong Cantonese Opera Troupe (广东粤剧团), Guangzhou Cantonese Opera Troupe (广州市粤剧团), and several other opera troupes such as Zhujiang (珠江), Yongguangming (永光明), Xinshijie (新世界), Dongfanghong (东方红), Taiyangsheng (太阳升), Nanfang (南方), and Guannanhua (冠南华). The first director of Guangdong Cantonese Opera Theater was the famous Cantonese opera master Ma Si Tsang (马师曾, Ma Shizeng), the deputy director was Law Bun Chiu (罗品超, Luo Pingchao), and the general art director was Baak Keol Wing (白驹荣, Bai Jurong).

1956年,广东粤剧团(广东粤剧院前身)赴京演出由马师曾、红线女主演的《搜书院》,周恩来观看了演出并书赠“批判性地接受民族文化遗产,创造性地发展地方戏曲音乐,使祖国的文化艺术发出新的光彩”的重要题词。广东粤剧院历史悠久,艺术力量雄厚,现时我院由广东粤剧院一团、广东粤剧院二团、舞美设计制作中心、广东粤剧艺术中心四个实体和院部组成。是粤剧界规模最大、水平一流的表演艺术团体,是全球粤剧艺术生产的重要基地,被誉为粤剧的最高艺术殿堂。广东粤剧院以“出人出戏出精品”为立院之本,数十年来造就了几代著名艺术家。剧院人才荟萃,阵容鼎盛,行当齐全。马师曾、红线女、罗品超、白驹荣等众多老一辈著名表演艺术家以他们精湛的表演享誉海内外。剧院注重艺术人才的梯队培养,丁凡、曹秀琴、梁耀安、吴国华、姚志强、梁淑卿、蒋文端、麦玉清、曾小敏等九位艺术家先后获得“中国戏剧梅花奖”,成为全国拥有“梅花奖”演员最多的艺术院团之一; 关国华、丁凡、小神鹰、黄壮谋(黄培)、梁耀安、曹秀琴等先后被评为广东省非物资文化代表性传承人;68位获得高级职称的在职艺术人员。

剧院成立以来编演了500多个粤剧剧目,其中不少成为名剧或保留剧目,如《搜书院》、《关汉卿》、《山乡风云》、《梦断香销四十年》、《魂牵珠玑巷》、《伦文叙传奇》、《锦伞夫人》等。我院创作排演的剧目多次获得文华奖、中国戏剧节优秀剧目奖、广东省鲁迅文学奖及广东省艺术节剧目一等奖等多个国家及省级奖项。剧院注重继承、保护粤剧的地方特色,2013年被文化部定为“全国地方戏创作演出重点院团”。剧院多次被评为广东省先进集体,并获得“全国文化先进集体”光荣称号。

近些年来,推出了《南海一号》、《青春作伴》、《风云2003》、《梦·红船》、《还金记》等一批优秀原创剧目,其中《梦·红船》入选第十五届文华大奖终评,并参加第十一届中国艺术节演出。在保护传承粤剧优秀传统艺术的同时,我院尝试排演一些题材新颖的新创剧目吸引年轻观众,近年我们排演了根据网络游戏《剑侠情缘》改编的粤剧《决战天策府》及以现代时尚唯美理念创作的《白蛇传·情》,取得轰动的效果,吸引了一批从没看过粤剧的年轻人进入剧场。剧院立足广东,面向全国,走向世界,曾多次出访美国、加拿大、澳大利亚、新加坡、马来西亚、泰国等国家和香港、澳门、台湾地区演出,深受海内外观众欢迎。

柬埔寨语kh*ma-e

មហោស្រពហ៊ីចិនកាតាំងក្វាងដុង (Guangdong Cantonese Opera Theater) (广东粤剧院). មហោស្រពហ៊ីចិនកាតាំងក្វាងដុង (Guangdong Cantonese Opera Theater) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1958 ដោយការបញ្ចូលគ្នានៃក្រុមអ្នកសម្តែងហ៊ីចិនកាតាំងក្វាងដុង (Guangdong Cantonese Opera Troupe) ប្រភពដើម (广东粤剧团), ក្រុមអ្នកសម្តែងហ៊ីចិនកាតាំងក្វាងចូវ (Guangzhou Cantonese Opera Troupe) (广州市粤剧团), និងក្រុមអ្នកសម្តែងហ៊ីចិនកាតាំងជាច្រើនផ្សេងទៀត ដុចជា Zhujiang (珠江), Yongguangming (永光明), Xinshijie (新世界), Dongfanghong (东方红), Taiyangsheng (太阳升), Nanfang (南方), និង Guannanhua (冠南华). នាយកទីមួយនៃមហោស្រពហ៊ីចិនកាតាំងក្វាងដុង (Guangdong Cantonese Opera Theater) គឺជាម្ចាស់គ្រប់គ្រងហ៊ីចិនកាតាំងដ៏ល្បីល្បាញលោក Ma Si Tsang (马师曾, Ma Shizeng),នាយករងគឺលោក Law Bun Chiu (罗品超, Luo Pingchao), និងអ្នកដឹកនាំសិល្បៈទូទៅគឺលោក Baak Keol Wing (白驹荣, Bai Jurong)។

នៅឆ្នាំ 1956 ក្រុមអ្នកសម្តែងហ៊ីចិនកាតាំងក្វាងដុង (Guangdong Cantonese Opera Troupe)(បុព្វការីជននៃមហោស្រពហ៊ីចិនកាតាំងក្វាងដុង Guangdong Cantonese Opera Theater) ត្រូវបានអញ្ជើញឱ្យទៅ

ទីក្រុងប៉េកាំងដើម្បីផ្តល់ជូនការសម្តែងមួយ ដែលមានឈ្មោះថារឿងស្រ្តីអ្នកបម្រើរត់គេចចេញ (The Runaway Maid) ដែលមានតួសម្តែង Ma Si Tsang និង Hung Sin-nui (红线女, Hong Xiannv)។ Zhou Enlai បានមើលការសម្តែង ហើយបានសរសេរមតិយោចល់ ដូចខាងក្រោមៈ "តាមរយៈការឆ្លុះបញ្ចាំងដ៏សំខាន់ , ក្រុមអ្នកសម្តែងហ៊ីចិនកាតាំងក្វាងដុង [Guangdong Cantonese Opera Troupe] បានបង្កើតការច្នៃប្រឌិតដ៏អស្ចារ្យនៅក្នុងការសម្តែងហ៊ីក្នុងស្រុក ដែលបានផ្តល់ជីវិតថ្មីដល់វប្បធម៌និងសិល្បៈចិនរបស់យើង ដោយផ្អែកលើមូលដ្ឋាននៃមរតកវប្បធម៌ជាតិរបស់យើង"។ មហោស្រពហ៊ីចិនកាតាំងក្វាងដុង (Guangdong Cantonese Opera Theater) មានប្រវត្តិយូរអង្វែង និងភាពខ្លាំងខាងសិល្បៈដ៏អស្ចារ្យ។

នាពេលបច្ចុប្បន្នមហោស្រពនេះ ត្រូវបានបង្កើតឡើងជាក្រុមអ្នកសម្តែងលេខមួយ (No. 1 Troupe) និងលេខពីរ (No. 2 Troupe), អ្នករៀបចំឆាកនិងមជ្ឈមណ្ឌលផលិតកម្ម និងមជ្ឈមណ្ឌលសិល្បៈហ៊ីចិនកាតាំងក្វាងដុង (Guangdong Cantonese Opera Arts Center)។ វាជាក្រុមសម្តែងហ៊ីចិនកាតាំងធំបំផុតដែលមានកម្រិតជំនាញខ្ពស់។ លើសពីនេះ ការសម្តែងនេះត្រូវបានគេកោតសរសើរថាជាទីកន្លែងមជ្ឈមណ្ឌល

ហ៊ីចិនកាតាំងល្អបំផុត វាក៏បំពេញមុខងារសំខាន់មួយនៅក្នុងផលិតកម្មហ៊ីចិនកាតាំងសកលផងដែរ។ មហោស្រពនេះត្រូវបានប្រើជាមូលដ្ឋានដើម្បីអភិវឌ្ឍគុណសម្បត្តិសំខាន់ៗរបស់ខ្លួនគឺ “ជួយជម្រុញឱ្យ

រីកចម្រើនសិល្បករឆ្នើម និងការបង្កើតស្នាដៃអស្ចារ្យ” ហើយវាបានជួយជម្រុញឱ្យរីកចម្រើនសិល្បករល្បីៗជំនាន់ក្រោយជាច្រើននាក់នៅប៉ុន្មានទសវត្សរ៍មកហើយ។ វាជាមហោស្រពទាក់ទាញអារម្មណ៍ដែលមានទេពកោសល្យ ជាមហោស្រពដ៏រឹងមាំដែលមានគ្រឿងតុបតែងឆាកចាំបាច់ទាំងអស់។ សិល្បករជាន់ខ្ពស់ជាច្រើននាក់ ដូចជា Ma Si Tsang, Hung Sin-nui, Law Bun Chiu និង Baak Keol Wing ត្រូវបានគេស្គាល់យ៉ាងច្បាស់ទាំងក្នុងស្រុកនិងក្រៅស្រុកចំពោះជំនាញសម្ដែងដែលល្អឥតខ្ចោះរបស់ពួកគេ។ មហោស្រព

ផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលទេពកោសល្យសិល្បៈ។ សិល្បករចំនួនប្រាំបួននាក់ រួមមាន Ding Fan (丁凡), Cao Xiuqin (曹秀琴), Liang Yaoan (梁耀安), Wu Guohua (吴国华), Yao Zhiqiang (姚志强), Liang Shuqing (梁淑卿), Jiang Wenduan (蒋文端), Mai Yuqing (麦玉清), និង Zeng Xiaomin (曾小敏) បានឈ្នះពានរង្វាន់រឿងផ្កាព្រូន (Plum Blossom Award) ជាបន្តបន្ទាប់ ដែលធ្វើឱ្យមហោស្រពនេះក្លាយជាមហោស្រពមួយក្នុងចំណោមមហោស្រពដែលទទួលបានពានរង្វាន់រឿងផ្កាព្រូន (Plum Blossom Award) ច្រើនជាងគេបំផុតនៅប្រទេសចិន។ តួសម្តែងជាច្រើននាក់ទៀត ដូចជា Guan Guohua (关国华), Ding Fan, Xiao Shenying (小神鹰), Huang Zhuangmou (黄壮谋), Liang Yaoan, និង Cao Xiuqin

ត្រូវបានតែងតាំងជាអ្នកទទួលមរតកតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៅខេត្តក្វាងដុង។ ក្រៅពីនេះ មានសិល្បករកំពុងបម្រើសេវាកម្មចំនួន 68 នាក់ ដែលមានងារជាអ្នកមានវិជ្ជាជីវៈជាន់ខ្ពស់នៅក្នុងមហោស្រពនេះ។

ចាប់តាំងពីការបង្កើតមហោស្រពនេះ មានបញ្ជីរឿងហ៊ីចិនកាតាំងជាង 500 រឿង ត្រូវបានបង្កើតឡើង ដែលភាគច្រើនបានក្លាយជារឿងល្បីល្បាញ ឬត្រូវបានគេរក្សាទុកនៅក្នុងបញ្ជីរឿង ដូចជារឿងស្រ្តីអ្នកបម្រើរត់គេចចេញ (The Runaway Maid), អ្នកនិពន្ធរឿងហ៊ីបុរាណ (The Traditional Opera Writer Guan Hanqing), រឿងព្យុះនៅភូមិតំបន់ភ្នំ (Storm in Mountain Village), រឿងសែសិបឆ្នាំនៃសេចក្តីស្រឡាញ់ជា

ទីបំផុត (Forty Years of Cherished Love), រឿងសោកនាដកម្មនៅក្នុងភូមិហ្សូជី (The Tragedy in Zhuji Village), រឿងលូន វេនស៊ី (The Story of Lun Wenxu), និងរឿងវីរៈបុរសជាតិដ៏អស្ចារ្យ (The Great National Heroine Xian Ying)។ ការសម្តែងហ៊ីបង្កើតឡើងដោយមហោស្រពនេះ បានឈ្នះពានរង្វាន់ថ្នាក់ជាតិនិងពានរង្វាន់ថ្នាក់ខេត្តជាច្រើន ដូចជាពានរង្វាន់វេនហួ (Wenhua Prize) ដែលផ្តល់ជូនដោយក្រសួងវប្បធម៌ (Ministry of Culture), ពានរង្វាន់សម្តែងហ៊ីល្អបំផុតនៅមហោស្រពចិន (Excellent Opera Award on China Theater Festival), ពានរង្វាន់អក្សរសាស្ត្រលីស៊ុន (Lu Xun Literature Award), និងរង្វាន់ទីមួយសម្រាប់បញ្ជីរឿងនៅមហោស្រពសិល្បៈក្វាងដុង (Guangdong Art Festival)។ មហោស្រពរបស់យើងប្តេជ្ញាចិត្តចំពោះការការពារនិងការទទួលមរតកនៃលក្ខណៈពិសេសប្លែកៗនៃហ៊ីចិនកាតាំង។ ក្នុងឆ្នាំ 2013 មហោស្រពនេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ (Ministry of Culture) ថាជា “ក្រុមអ្នកសម្តែងហ៊ីថ្នាក់មូលដ្ឋានកម្រិតរដ្ឋដ៏សំខាន់មួយ” ដែលមហោស្រពនេះត្រូវបានគេចាត់ចូលជាសហគមន៍ខាងសង្គមដែលជាគំរូនៅខេត្តក្វាងដុងជាច្រើនដង។ មហោស្រពនេះ ក៏ទទួលបានងារជា “ក្រុមជឿនលឿនផ្នែក

វប្បធម៌ជាតិ” ផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហោស្រពនេះបានផលិតរឿងភាគហ៊ីល្អៗជាច្រើន ដូចជារឿងហានហៃ

ដៃគូយុវជនលេខមួយ (Nanhai No. 1, Youth Partners), រឿងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលជំងឺសាសឆ្នាំ 2013 (The Fight Against SARS Outbreak in 2003), រឿងព្រលឹងទូកក្រហម (The Red Boat Spirit), និងអ្នកថែរក្សាសេះអាត្មានិយមនៅអំឡុងពេលការដកថយកងព័ទក្រហមនៃបក្សកុម្មុយនីស្តចិន (A Selfless Horse Keeper During the Long March)។ ក្នុងចំណោមនោះរឿងព្រលឹងទូកក្រហម (The Red Boat Spirit)បានទទួលការពិនិត្យឡើងវិញជាចុងក្រោយសម្រាប់រង្វាន់វេនហួលើកទី15 (15th Wenhua Prize) ហើយរឿងនេះបានសម្តែងនៅមហោស្រពសិល្បៈចិនលើកទី 11 (11th China Art Festival)។ ទន្ទឹមនឹងការរក្សាបាននូវលក្ខណៈពិសេសនៃហ៊ីចិនកាតាំងបុរាណនោះ មហោស្រពរបស់យើងក៏ព្យាយាមស្វែងរកអត្ថបទរឿងប្រលោមលោកមួយចំនួន ដើម្បីទាក់ទាញមនុស្សក្មេងៗជំនាន់ក្រោយផងដែរ។ ឧទាហរណ៍ការសម្តែងហ៊ីរបស់យើងរឿងការប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរ (Fighting Against the Rebel) ត្រូវបានកែសម្រួលពីហ្គេមតាមអនឡាញចិន JX3, និងរឿងព្រេងពស់ស (The Legend of the White Snake): រឿងស្នេហា (Love) គឺជាខ្សែភាពយន្តហ៊ីមួយដែលបង្កើតឡើងតាមទស្សនៈដែលទាក់ទងនឹងសោភ័ណភាពសម័យទំនើប។ ការសម្តែងហ៊ីទាំងពីរនេះ ពិតជារំជួលចិត្តខ្លាំងណាស់ ដែលទាក់ទាញ

យុវវ័យជាច្រើននាក់ ដែលមិនធ្លាប់បានមើលហ៊ីចិនកាតាំងមុនមហោស្រពនេះ។ ដោយមានមូលដ្ឋាននៅខេត្តក្វាងដុង មហោស្រពនេះមិនត្រឹមតែផ្តោតសំខាន់លើទស្សនិកជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទស្សន

វិស័យអន្តរជាតិផងដែរ។ មហោស្រពនេះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសនិងតំបន់ជាច្រើន ដូចជា

សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី សឹង្ហបូរី ម៉ាឡេស៊ី ថៃ ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ដែលធ្វើឱ្យមហោស្រពនេះមានប្រជាប្រិយភាពទាំងក្នុងនិងក្រៅប្រទេសផងដែរ។

上一篇新闻

海底采矿成“香饽饽”,但到底怎样操作才能挣钱?

下一篇新闻

名家名伶-罗巧华 (汉语、英语)

评论

订阅每日新闻

订阅每日新闻以免错过最新最热门的新加坡新闻。